|
|
|
ក្លឹប Real Madrid និងខ្សែប្រយុទ្ធ Vinicius Jr បានព្រមព្រៀងគ្នាបន្តកុងត្រាថ្មីរហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ នឹងធ្វើការប្រកាសជាផ្លូវការនៅខែកក្កដាខាងមុខនេះ។

ក្នុងកុងត្រាថ្មីនេះ Vini នឹងទទួលបានប្រាក់ពលកម្មខ្ពស់ជាងមុន ដែលធ្វើឲ្យគេស្ថិតក្នុងចំណោមកីឡាករដែលទទួលបានប្រាក់ពលកម្មខ្ពស់ជាងគេក្នុងក្រុម។ គួរបញ្ជាក់ថា Real នឹងដាក់តម្លៃទិញផ្ដាច់កុងត្រាទៅលើ Vinicius រហូតទៅដល់១.០៤ពាន់ដុល្លារ។ នៅក្នុងរដូវកាលឆ្នាំ២០២១/២២ Vinicius ធ្វើបានល្អខ្លាំងនិងជួយក្រុមបានច្រើន។ កីឡាករនេះចូលលេងឲ្យ Real សរុបបាន៥២ប្រកួត និងស៊ុតចូល២២គ្រាប់៕
ប្រភព ៖ Fabrizio Romano
Rodrygo បានស៊ុតបញ្ចូលទីដើម្បីឲ្យ Real Madrid នាំមុខក្នុងការប្រកួតទល់នឹង Deportivo Alavés។...
យោងតាម Corriere dello Sport ក្លឹប AC Milan កំពុងកំណត់គោលដៅលើខ្សែប្រយុទ្ធ Gabriel Jesus របស់ក្លឹប Arsenal សម្រាប់ការផ្ទេរក្នុងលក្ខខណ្ឌខ្ចីជើងក្នុងទីផ្សារដោះដូរកីឡាករខែមករា។...
យោងតាម Mireia Ruiz Sera តាមរយៈ LaTdT ខ្សែប្រយុទ្ធប៉ូឡូញ Robert Lewandowski មិនអាចលេងបានសម្រាប់ក្រុម Barcelona ក្នុងការប្រកួត La Liga ទល់នឹងក្រុម Osasuna បន្ទាប់ពីមានបញ្ហាឈឺសាច់ដុំភ្លៅ។...
ក្រុម Borussia Dortmund កំពុងបន្តរៀបចំផែនការក្រុមរបស់ពួកគេសម្រាប់ឆ្នាំខាងមុខ។ បន្ទាប់ពី Nico Schlotterbeck លោក Karim Adeyemi ឥឡូវនេះបានផ្លាស់ប្តូរការផ្តោតអារម្មណ៍នៅកម្រិតក្រុមប្រឹក្សាភិបាល។ យោងតាម Bild កិច្ចសន្យារបស់កីឡាករវ័យ 23 ឆ្នាំរូបនេះ ដែលបច្ចុប្បន្នមានសុពលភាពរហូតដល់ឆ្នាំ 2027 ត្រូវបានកំណត់ឱ្យបន្តមុនកាលវិភាគ និងកែសម្រួលដើម្បីឆ្លុះបញ្ចាំងពីសារៈសំខាន់ផ្នែកកីឡារបស់គាត់។...
យោងតាម Fotomac បានឲ្យដឹងថា Beşiktaş កំពុងកំណត់គោលដៅអ្នកចាំទី Filip Jorgensen របស់ Chelsea ដែលជាផ្នែកមួយនៃផែនការរបស់ពួកគេក្នុងការពង្រឹងក្រុមរបស់ពួកគេ។...